អ៊ីអេហ្វជី កម្ពុជា EFG Cambodia ពង្រឹងសុវត្ថិភាពនៅកន្លែងការងារ តាមរយៈវគ្គបណ្ដុះបណ្ដាល ការបង្ការ និងប្រយុទ្ធប្រឆាំងអគ្គីភ័យ

ក្រុមហ៊ុន អ៊ីអេហ្វជី កម្ពុជា EFG Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំវគ្គហ្វឹកហ្វឺនស្តីពីការបង្ការអគ្គិភ័យ និងការឆ្លើយតបក្នុងគ្រាអាសន្នប្រចាំឆ្នាំ ដើម្បីពង្រឹងការយល់ដឹងអំពីសុវត្ថិភាព និងការត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តផ្ទាល់របស់បុគ្គលិក។ វគ្គបណ្តុះបណ្តាលដ៏ទូលំទូលាយនេះ បានគ្របដណ្តប់លើមូលហេតុទូទៅដែលបង្កឱ្យមានអគ្គិភ័យ វិធានការបង្ការចាំបាច់ របៀបប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យឱ្យបានត្រឹមត្រូវ និងនីតិវិធីជម្លៀសខ្លួនក្នុងគ្រាអាសន្ន។ តាមរយៈការអនុវត្តសមយុទ្ធពន្លត់អគ្គិភ័យផ្ទាល់ សមាជិកក្រុមការងារទាំងអស់ទទួលបានចំណេះដឹងសំខាន់ៗ និងបទពិសោធន៍ជាក់ស្តែង ដែលជាជំនួយក្នុងការឆ្លើយតបដោយស្ងប់ស្ងាត់ និងមានប្រសិទ្ធភាពក្នុងអំឡុងពេលមានអាសន្ន ព្រោះថា «ការត្រៀមខ្លួនរួចរាល់នៅថ្ងៃនេះ គឺដើម្បីជួយការពារជីវិតនៅថ្ងៃស្អែក»។

ដើម្បីទស្សនាសកម្មភាពផ្ទាល់ និងទិដ្ឋភាពទូទៅនៃការបណ្តុះបណ្តាលនេះ សូមចុចចូលរួមទស្សនាវីដេអូ