ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត


ក្រុមហ៊ុន អុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា Express Food Group Cambodia (EFGC)បានប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនៅថ្ងៃនេះជាមួយនឹងកិច្ចព្រមព្រៀងផ្ទេរភាគហ៊ុនរវាងក្រុមហ៊ុន អ៊ីអេហ្វជី  (EFG Holdings) ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ និងក្រុមហ៊ុនសិង្ហបុរី ផាមស៍ ហ្វូត អ៊ីនធើរណេសិនណល (Palms Food International Pte)។

កិច្ចព្រមព្រៀងនេះគឺជាការទិញភាគហ៊ុនក្រុមហ៊ុនទាំងមូលដែលជាផ្នែកមួយនៃ យុទ្ធសាស្ត្រទ្រង់ទ្រាយធំ របស់ក្រុមហ៊ុន ផាមស៍ ហ្វូត អ៊ីនធើរណេសិនណល(Palms Food International)ដើម្បីទទួលបានសិទ្ធិអាជីវកម្ម ឃ្យូរអេសអរ(QSR)នៅក្នុងតំបន់អាស៊ាន។
ក្រុមហ៊ុន ផាមស៍ ហ្វូត អ៊ីនធើរណេសិនណល(Palms Food International)បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ១៩៨៧ រួមទាំងការបង្កើតនិងប្រតិបត្តិអាជីវកម្ម អាហារដ្ឋានផ្ទាល់ខ្លួន និងភោជនីយដ្ឋានទិញសិទ្ធិផ្ដាច់មុខ (Franchise) ជាច្រើន ប្រតិបត្តិ នៅក្នុងអាកាសយានដ្ឋាន ឆាងហ្គី (Changi) ក្នុងប្រទេសសិង្ហបុរី។ បច្ចុប្បន្ននេះក្រុមហ៊ុន ផាមស៍(Palms)គឺជាម្ចាស់គ្រប់គ្រងប្រតិបត្តិការម៉ាកសញ្ញាជាច្រើនដូចជា សាប់វេយ៍(Subway)និងឃីលលីនីយ៍ ខូភីត្យាម(Killiney Kopitiam)នៅអាកាសយានដ្ឋានឆាងហ្គី(Changi) នៅចំណត ថាណា មេរ៉ាហ៍(Tanah Merah) និងនៅជូវែល អេដ ឆាងហ្គី (Jewel@Changi)។ ជាមួយនិងប្រវត្តិនៃប្រតិបត្តិការអាជីវកម្មម៉ាកយីហោអន្តរជាតិធំៗជាច្រើន និងទំនុកចិត្តលើអនាគតនៃអាជីវកម្មភោជនីយដ្ឋាននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនផាមស៍(Palms)បានក្លាយជាម្ចាស់ថ្មីរបស់ក្រុមហ៊ុន អុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (EFG Cambodia)។

អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនផាមស៍ អ៊ីនធើរណេសិនណល(Palms International) លោកMichael Chick បានថ្លែងថា៖ “ខ្ញុំពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែល អ៊ីអេហ្វជី ខេមបូឌា(EFG Cambodia) បានក្លាយជាក្រុមហ៊ុនថ្មីមួយស្ថិតក្រោមផាមស៍ អ៊ីនធើរណេសិនណល(Palms International)។ ក្រុមហ៊ុន អ៊ីអេហ្វជី ខេមបូឌា ដែលជាអ្នកត្រួសត្រាយផ្លូវអាជីវកម្មម៉ាកយីហោភោជនីយដ្ឋានទិញសិទ្ធិផ្ដាច់មុខ (Franchise) និងសេវាកម្មភោជនីយដ្ឋានរហ័ស (QSR) នៅកម្ពុជារយៈពេល២០ឆ្នាំមកហើយ។ កេរដំណែលនេះ រួមជាមួយការបោះជំហានចូលទីផ្សារកម្ពុជាដំបូងគេ ជាឱកាសក្នុងការពង្រីកអាជីវកម្ម​ប្រកបដោយចីរភាពរបស់ ផាមស៍ អ៊ីនធើរណេសិនណល(Palms Food International) ចូលទៅក្នុងតំបន់អាស៊ាន”។

តាមរយៈប្រតិបត្តិការផ្ទេរសិទ្ធិនេះនឹងធ្វើឱ្យក្រុមហ៊ុនអ៊ីអេហ្វជី ខេមបូឌា(EFG Cambodia) មានជម្រើសជាច្រើនក្នុងការបង្កើតម៉ាកយីហោរបស់ខ្លួនដើម្បីឱ្យស្របទៅនឹងតម្រូវការ​របស់អតិថិជនកម្ពុជា និងបន្តពង្រឹងទំនាក់ទំនងជាមួយនឹងម៉ាកអន្តរជាតិទិញសិទ្ធិផ្ដាច់មុខ តាមរយៈការិយាល័យកណ្ដាល ដែលមានមូលដ្ឋាននៅក្នុងតំបន់។ អ៊ីអេហ្វជី ខេមបូឌា(EFG​​ Cambodia)​នឹងបន្តប្រតិបត្តិការអាជីវកម្មទិញសិទ្ធិផ្តាច់មុខ​ម៉ាកអន្តរជាតិបច្ចុប្បន្នដែលមកពីសហរដ្ឋអាមេរិកមានដូចជា៖ ឌីឃ្យូ (Dairy Queen), គ្រីសស្ពី គ្រីម(Krispy Kreme) និងស្វិនសិន(Swensen’s) រួមទាំងម៉ាកយីហោផ្តាច់មុខ ប៊ូស្តជូស៍ (Boost Juice)មកពីប្រទេសអូស្ត្រាលី ក៏ដូចជាម៉ាកយីហោ ទួសឡេសហ្សួរស៍ (Tous les Jours) មកពីប្រទេសកូរ៉េខាងត្បូងផងដែរ។

ក្រុមហ៊ុននឹងធ្វើសេចក្តីប្រកាសព័ត៌មានសំខាន់ក្នុងពេលឆាប់ៗនេះដែលទាក់ទងទៅនឹង អនាគតអាជីវកម្មលើម៉ាកយីហោភីហ្សានៅក្នុងប្រទេសកម្ពុជា៕

Express Food Group Cambodia Announces New Ownership and Eyes Next Chapter of Growth

The transaction marks a new chapter for one of Cambodia’s most established food and beverage operators, with plans to develop homegrown brands for Cambodian consumers.

Express Food Group Cambodia (EFGC) announces an ownership change today with the execution of a share transfer agreement between Thai based EFG Holdings and Singaporean firm Palms Food International Pte. The deal is for all the shares of the company and forms part of a broader strategy of Palms Food International to acquire QSR business franchises in the ASEAN region.

Palms Food International has been in business since 1987 with its core historical business of owning and operating food galleries, and multiple standalone franchised and own restaurants at Changi Airport in Singapore. Currently Palms owns, operates and is a franchisee of multiple Subway and Killiney Kopitiam at Changi Airport, Tanah Merah Ferry Terminal and the Jewel@Changi. With this extensive history of operating major international franchises and a confidence in the future of the restaurant business in Cambodia, the Palms is an excellent new owner of Express Food Group Cambodia.

Managing Director of Palms International Michael Chick commented “I’m extremely excited to have EFG Cambodia as a new company under Palms International. EFGC was the pioneer of restaurant franchising and quick service restaurants in Cambodia with a twenty-year history. This legacy and the dynamic Cambodian market allow for excellent opportunities for the growth of Palms Food International into the ASEAN region.”

The transaction will allow EFG Cambodia to explore options to develop its own brands that are relevant to Cambodian consumers whilst further strengthen ties with international franchise support centers, also based in the region. EFG Cambodia continues to operate international franchisees from the USA (Dairy Queen, Krispy Kreme’s and Swensen’s,) Australia (Boost Juice,) and South Korea (Tous les Jours)

The company will soon be making an important announcement regarding the future of its twenty plus year pizza business in the Kingdom. Further details on the new brand will be announced in the coming week.