ម៉ាកភីហ្សាថ្មី ដែលហៅថា របស់យើង !
គ្រប់អាជីវកម្ម ម្ហូបអាហារនិងភេសជ្ជៈ របស់ ក្រុមហ៊ុន អ៊ីអេហ្វជី (អិចប្រេស ហ្វូដគ្រុប) (EFG Cambodia) បន្តរីកចម្រើនទៅមុខ ។ ពេលនេះ អ្វីថ្មីនឹងលេចឡើងនាពេលឆាប់ៗនេះ។
អ៊ីអេហ្វជី កម្ពុជា ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបានបើកអាជីវម្មលើវិស័យម្ហូបអាហារនិងភេសជ្ជៈចំរុះមុខជាច្រើនប្រភេទនៅព្រះរាជាណាចក្រកម្ពុជា។ មានច្រើនម៉ាក និងហាងប្រមាណ១០០ នៅទូទាំងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ និងខេត្តផ្សេងៗទៀត ក្រុមហ៊ុនអ៊ីអេហ្វជីបានបម្រើនូវសេវាកម្មម្ហូបអាហារនិងភេសជ្ជៈជូនដល់អតិថិជនកម្ពុជារាប់សែននាក់ជារៀងរាល់ខែ។ ក្រុមការងារប្រមាណ ជាង៦៥០នាក់កំពុងបំរើការ ផ្តល់សេវាជូនអតិថិជនជារៀងរាល់ថៃ្ងនៅទូទាំងប្រទេសកម្ពុជា។
គុណភាពនៃសេវាកម្ម និងម្ហូបអាហារ ស្តង់ដាបទដ្ឋានម្ហូបអាហារនៅក្នុងចង្ក្រាន និង ភាពឥតខ្ចោះក្នុងការប្រតិបត្តការងារ និងបទពិសោធន៍ដែលអតិថិជនរំពឹងទុក នៅតាមបណ្តាហាងទាំងអស់របស់ក្រុមហ៊ុន អ៊ីអេហ្វជី កម្ពុជា នៅតែមិនមានការប្រែប្រួលឡើយ។ ក្រុមហ៊ុនបានធ្វើការវិនិយោគលើការអភិវឌ្ឍន៍ធនធានមនុស្ស និងស្តង់ដាប្រតិបត្តិការរបស់ខ្លួនមិនឈប់ឈរ ជាមួយនឹងភាពរីកចម្រើនដែលបានកសាងឡើងអស់រយៈពេលជាង២ទសវត្សរ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏កំពុងបន្តឥតឈប់ឈរ។
ថ្ងៃនេះ អ៊ីអេហ្វជី កម្ពុជា សូមប្រកាសជូនថា ក្រុមហ៊ុនកំពុងតែរៀបចំដើម្បីបើក ហាងភីហ្សាថ្មី ជាម៉ាកយីហោបង្កើតថ្មីដោយផ្ទាល់របស់ខ្លួន។ នេះជាសករាជថ្មីរបស់ក្រុមហ៊ុនអ៊ីអេហ្វជីកម្ពុជា ជាប្រតិបត្តករ ឯករាជ្យ ពីម៉ាកទិញសិទ្ធិផ្តាច់មុខ (Franchise)។
ការបណ្តាក់ទុនថ្មីនេះ ផ្តើមចេញពីបទពិសោធន៍ដែលក្រុមហ៊ុនអ៊ីអេហ្វជីរៀនសូត្រពីអាជីវកម្មកន្លងមក ដូចជា ការស្វែងយល់យ៉ាងស៊ីជម្រៅអំពីអតិថិជនរបស់ខ្លួន បទពិសោធន៍អនុវត្តន៏ស្តង់ដាប្រតិបត្តិ ជាង២០ឆ្នាំកន្លងមក ការផ្គត់ផ្គង់គ្រឿងផ្សំសាច់បន្លែក្នុងស្រុក និងការយល់ច្បាស់ពីសហគមន៍នៅជុំវិញខ្លួន ។ ជាលទ្ធផល វានឹងជាហាងភីហ្សាមួយ ដែលបង្កើតឡើងសំរាប់ប្រទេសខ្មែរ ដោយកូនខ្មែរ។
លោក ទេព វិរៈ ជាអគ្គនាយកក្រុមហ៊ុន បានលើកឡើងថា៖ “អតិថិជនរបស់យើងបានគាំទ្រ និងនៅជាមួយពួកយើងគ្រប់អាជីវកម្មទាំងអស់ អស់រយៈពេលជាយូរណាស់មកហើយ។ ពួកគាត់បានយល់ច្បាស់ពីគោលជំហររបស់យើង។ អ្វីដែលយើងកំពុងបង្កើតនេះគឺសម្រាប់ពួកគាត់។ វាជាអ្វីដែលថ្មី ដែលពួកគាត់ធ្លាប់ស្គាល់ តែវាជាសមិទ្ធិផលដែលយើងហៅថា ជារបស់យើង ខ្មែរ !”
ក្រុមហ៊ុនអ៊ីអេហ្វជី កម្ពុជា នឹងធ្វើការប្រកាសសេចក្តីលំអិត និង សម្ពោធបើកជាផ្លូវការនៅខែឧសភាឆ្នាំ២០២៦ខាងមុខនេះ៕
EFG Cambodia: Two Decades In. Now Building a Pizza Brand of Its Own
Across its food and beverage portfolio in Cambodia, EFG continues to grow. And something new is on the way.
EFG Cambodia operates one of the most diverse food and beverage portfolios in the Kingdom. Across multiple brands and dozens of outlets in Phnom Penh, Siem Reap, Sihanoukville, Battambang, Poipet, Sisophon and the provinces, the company serves hundreds of thousands of Cambodian customers every month. The business is supported by a team of over 650 employees across Cambodia.
The quality of food and service, standards in the kitchen, operational excellence and the experience that customers have come to expect from EFG Cambodia’s outlets remain unchanged. The company’s investment in its people and its operations is ongoing, and the growth it has built over two decades in Cambodia continues.
Today, EFG Cambodia can share that it is preparing to launch its very own pizza brand, marking a new chapter as an independent brand operator. The company confirms that the work is well underway with the new brand on track for launch in May 2026.
The new venture draws directly from what EFG Cambodia has built across its existing businesses: deep knowledge of Cambodian consumers, years of operational experience, a broad Cambodian supply base and long-standing relationships with the communities it serves. The result will be a brand built for Cambodia, by Cambodians.
“Our customers have been with us across all of our businesses for a long time. They know what we stand for.
What we are building next is for them. It is familiar in the best possible way, and it is something Cambodia can call its own.
We look forward to sharing more very soon.” — Virak Tep, Managing Director, EFG Cambodia
EFG Cambodia will announce full details of the new brand, including its identity and launch plans, ahead of the official launch in May.

