ក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា បានសង្កេតឃើញថា អតិថិជននៅទូទាំងប្រទេស បានចាប់អារម្មណ៍ និងកត់សម្គាល់ទៅលើម៉ាកសញ្ញារបស់ The Pizza Company គ្រប់ហាងទាំងអស់ ដែលបានបាំងដោយក្រណាត់ពណ៌ក្រហម។ ក្រុមហ៊ុនសូមញ្ជាក់ថា សកម្មភាពទាំងនោះមិនមានអ្វីត្រូវលាក់បាំងនោះទេ។ យើងកំពុងស្ថិតក្នុងដំណើរការផ្លាស់ប្តូរ។ គម្រោងនេះត្រូវបានរៀបចំឡើងក្រោមការយកចិត្តទុកដាក់បំផុត ហើយអ្វីដែលនឹងចូលមកដល់នាពេលខាងមុខនេះ គឺជាព័ត៌មាន ដែលលោកអ្នកកំពុងទន្ទឹងរង់ចាំផងដែរ។
ក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា សូមជម្រាបជូនថា ក្រោយប្រតិបត្តិការអស់រយៈពេលជាង២០ឆ្នាំមកនេះ អាជីវកម្ម The Pizza Company ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងត្រូវបានបិទបញ្ចប់។ សូមរំលឹកដែរថា ភោជនីយដ្ឋានThe Pizza Company បានរួមចំណែកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលមានដូចជា៖ ការជួបជុំញុំអាហាររបស់គ្រួសារនីមួយៗ ការជួបជុំនៅក្នុងកម្មវិធីអបអរសាទរ និងការជួបជុំក្រោយបញ្ចប់ការងារហត់នឿយពេញមួយថ្ងៃ មានតែភីហ្សាតែប៉ុណ្ណោះបានផ្តល់ភាពរីករាយទាំងនេះ។ ប្រវត្តិទាំងអស់នេះហើយគឺជាភាពជាក់ស្តែង ដែលក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា ពិតជាគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់គ្រប់អតិថិជនទាំងអស់ដែលបានរួមចំណែកកន្លងមក។
ក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា ក៏សូមរំលឹកជាថ្មីសំរាប់បងប្អូនអតិថិជននិងសាធារណជនដែលមិនទាន់បានជ្រាបច្បាស់អំពីការផ្លាស់ប្តូរកម្មសិទ្ធិគ្រប់គ្រងអាជីវកម្មដែលបានជូនដំណឹងតាំងពីលើកដំបូងម្តងរួចមកហើយថា អ៊ីអេហ្វជីកម្ពុជាបានផ្លាស់ប្តូរមកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Palms Food International Pte. Ltd ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេសសឹង្ហបុរី មានបទពិសោធន៍ប្រតិបត្តិការអាជីវកម្មនៅក្នុងតំបន់ជាង៣ទសវត្សរ៍មកហើយ។
អ្វីដែលនឹងមកដល់ក្នុងពេលខាងមុខនេះ គឺជាអ្វីដែល អ៊ីអេហ្វជីកម្ពុជាបានកសាងអស់រយៈពេលជាយូរមកហើយ។ ទីផ្សារម្ហូបអាហារ និងភេសជ្ជៈនៅកម្ពុជាបានកើនឡើង ឆ្ពោះទៅរកភាពបត់បែនបំផុតមួយនៅអាស៊ីអាគ្នេយ៍។
ក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា នឹងបើកសម្ពោធម៉ាកយីហោភីហ្សាថ្មីដែលជារបស់ប្រជាជនកម្ពុជា បង្កើតឡើងចាប់ពីចំណុចសូន្យ ហើយច្នៃប្រឌិតឡើងទៅតាមអ្វីដែលជាចំណង់ចំណូលចិត្តរបស់អតិថិជនកម្ពុជា និងកាន់កាប់ផ្ទាល់ដោយកម្ពុជាទាំងស្រុង។ នេះជាអ្វីដែលស្ថិតនៅក្នុងដំណើរការនៃការបង្កើតឡើង ហើយនឹងមកដល់ក្នុងពេលឆាប់ៗនេះ។
លោក Michael Chick អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Palms Food International បានមានប្រសាសន៍ថា “ អតិថិជននៅទីនេះមានភាពជឿនលឿនជាងគេនៅក្នុងតំបន់ ពួកគាត់ទទួលបានពត៍មានពេញលេញ មានបទពិសោធន៏និងចំណេះដឹង និងធ្វើការជ្រើសរើសទទួលបទពិសោធន៏ដែលពួកគាត់ចូលចិត្ត។ ទាំងនេះគឺជាអ្វីដែលជំរុញទឹកចិត្តក្រុមហ៊ុនអ៊ីអេហ្វជីកម្ពុជា បន្តបង្កើតអ្វីដែលអតិថិជនចង់បាន។ អតិថិជនកម្ពុជាមិនត្រឹមបើកចិត្តទទួលយកបទពិសោធន៏ថ្មីៗ ពេលនេះពួកគាត់នឹងក្លាយជាម្ចាស់រួចស្រេចទៅហើយ។
ហេតុនេះហើយ ទើបយើងបន្តនៅទីនេះ ហើយអ្វីដែលអ៊ីអេហ្វជីកម្ពុជា កំពុងតែរៀបចំប្រកាសនោះមានសារៈសំខាន់ជាងអាជីវកម្មរបស់ខ្លួន។
លោកទេព វិរៈនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន EFG Cambodia លើកឡើងថា៖ “ខ្ញុំបានឃើញការរីកលូតលាស់របស់ទីផ្សារទីនេះអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ហើយពួកយើងបានដឹងច្បាស់ពីអ្វីដែលអតិថិជនខ្មែរយើងចង់បាន យើងកំពុងតែបង្កើតឡើងសំរាប់ពួកគាត់។”
ម៉ាកយីហោថ្មីនេះ មិនមែនជាអ្វីដែលយើងបង្កើតឡើងត្រឹមរយៈពេលខ្លីនោះទេ វាជាលទ្ធផលដែលបានមកពីការស្តាប់ ការរៀនសូត្រ ការអនុវត្ត និងបទពិសោធន៍រាប់ឆ្នាំ ហើយយើងជឿជាក់ថា កម្ពុជាពិតជាស័ក្តិសមនឹងហៅរបស់នេះថាជារបស់ខ្លួនយ៉ាងពិតប្រាកដ។
ខ្ញុំមានមោទនភាព ចំពោះអ្វីដែលយើងត្រៀមនឹងបង្ហាញឆាប់ៗ ហើយខ្ញុំជឿជាក់ថាប្រជាជនខ្មែរទាំងអស់នឹងមានមោទនភាពដូចខ្ញុំដែរ។
ព័ត៌មានលម្អិតបន្ថែមអំពី ម៉ាកយីហោរថ្មីរបស់ EFG Cambodia នឹងត្រូវប្រកាសជូនលោកអ្នកនៅសប្តាហ៍បន្ទាប់ខាងមុខនេះ៕
The Pizza Company Is Closing. And Something Better Is Coming.
EFG Cambodia addresses what customers have been noticing at stores across Phnom Penh — and shares the news it has been building toward.
Customers across Cambodia have noticed red cloths covering the signage at The Pizza Company stores. EFG Cambodia wants to address this directly. What you are seeing is not a mystery. It is a transition. One that has been carefully planned, and one that comes with news worth waiting for.
The Pizza Company chapter in Cambodia is coming to a close. For over twenty years, The Pizza Company has been part of the lives of Cambodians, at family tables, at celebrations, and at the end of long days when only pizza would do. That history is real, and EFG Cambodia is grateful for every customer who was part of it.
For those who may have missed earlier announcements: EFG Cambodia publicly confirmed it’s acquisition by Palms Food International Pte. Ltd. — a Singapore-based food group with over three decades of experience operating across the region. That ownership transfer has been on public record since early April 2026.
What comes next is something EFG Cambodia has been building toward for some time. Cambodia’s food and beverage market has grown into one of the most dynamic in Southeast Asia. Cambodians today are informed, discerning, and proud of the experiences they choose to invest in. That growth is precisely what makes this next step possible.
EFG Cambodia is launching its own Cambodian pizza brand, built from the ground up, designed around what Cambodian customers love, and owned entirely by Cambodia. This is what has been in the making. And it is coming very soon.
“The consumer base here has grown in sophistication faster than almost anywhere else in the region. Cambodians are not just open to new food experiences; they are ready to own them.
That is why we are here. And what EFG Cambodia is about to announce matters beyond the business itself.”
— Michael Chick, Managing Director, Palms Food International
“I have been part of this for a long time. I have seen this market grow, I have seen what Cambodians want, and I know what we have built here.
This new brand is not something we decided overnight. It is the result of years of listening, learning, and believing that Cambodia deserves something it can truly call its own.
I am proud of what we are about to share. And I believe Cambodia will be too.”
— Virak Tep, General Manager, EFG Cambodia
Further details on EFG Cambodia’s new brand will be announced in the coming weeks.

