TPC Pizza – ធីភីស៊ីភីហ្សា៖ ភីហ្សាដែលអ្នកចូលចិត្ត ភីហ្សាកូនខ្មែរ បានដាក់លក់ជាផ្លូវការហើយ

ធីភីស៊ី ភីហ្សា— The Pizza Cambodia ចាប់ដំណើរការគ្រប់សាខាទូទាំងរាជធានីភ្នំពេញនាថ្ងៃនេះហើយ

រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ — នៅថ្ងៃនេះ ធីភីស៊ី ភីហ្សា — The Pizza Cambodia បានបើកទ្វារស្វាគមន៍អតិថិជនជាផ្លូវការនៅតាមបណ្តា ១១ សាខាទូទាំងរាជធានីភ្នំពេញ។ ក្រុមការងារ និងមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ត្រូវបានរៀបចំរួចរាល់ជាស្រេចសម្រាប់ប្រទេសកម្ពុជា ដែលមានម៉ាកយីហោភីហ្សាជារបស់ខ្លួនពិតប្រាកដដំបូងគេ។

ធីភីស៊ី ភីហ្សា — The Pizza Cambodia គឺជាប្រេនភីហ្សាដែលបង្កើតឡើងនៅក្នុងស្រុក ដោយមិនមែនជាការយកលំនាំតាម ឬនាំចូលពីបរទេសនោះឡើយ ប៉ុន្តែជាប្រេនដែលបានសម្រេចចិត្តយ៉ាងម៉ត់ចត់ក្នុងការកសាង និងអភិវឌ្ឍគ្រប់ជំហានពីក្នុងប្រទេស។ «តើការសម្រេចចិត្តនេះសមស្របបំផុតសម្រាប់កម្ពុជាដែរឬទេ?» ចម្លើយចំពោះសំណួរនេះហើយដែលបានដើរតួយ៉ាងសំខាន់ និងតម្រង់ទិស ក្នុងការបង្កើត ធីភីស៊ី ភីហ្សា — The Pizza Cambodia ដូចពេលបច្ចុប្បន្ន។

ម៉ាកយីហោដែលកើតចេញពីបេះដូងខ្មែរ

ពាក្យថា TPC គឺមកពីពាក្យពេញថា The Pizza Cambodia វាមិនមែនគ្រាន់តែជាអក្សរកាត់ ឬជាការរចនាឡូហ្គោនោះទេ ប៉ុន្តែវាជាការប្រកាសយ៉ាងច្បាស់ពីប្រភពដើមនៃម៉ាកយីហោនេះ និងការបង្កើតឡើងដើម្បីអ្នកណា។

អំពីអត្តសញ្ញាណរបស់ប្រេនត្រូវបានរំលេចឡើងដោយ «ក្រមា» ដែលជាការច្នៃប្រឌិតឡើងវិញប្រកបដោយការយកចិត្តទុកដាក់ និងមិនមែនគ្រាន់តែជាការយកមកដាក់ដើម្បីលំអនោះទេ ពោលគឺវាបង្កប់នូវស្មារតីដែលបានរួមដំណើរជាមួយប្រជាជនខ្មែរគ្រប់ជំនាន់ ទាំងក្នុងការងារ ពិធីបុណ្យទាន និងជីវភាពរស់នៅប្រចាំថ្ងៃ។ ជាមួយគ្នានេះ «ផ្ការំដួល» ក៏ត្រូវបានបញ្ចូលទៅក្នុងរចនាបថរូបភាព ដើម្បីបង្ហាញពីភាពទន់ភ្លន់ និងភាពថ្លៃថ្នូរ ដែលស្តែងឡើងនៅក្នុងគ្រប់កិច្ចការដែលប្រេនបានធ្វើ។

ការគិតគូរយ៉ាងហ្មត់ចត់នេះក៏បានគិតរហូតដល់ក្នុងផ្ទះបាយផងដែរហើយ ដោយ ធីភីស៊ី ភីហ្សា — The Pizza Cambodia ផ្តល់ អាទិភាពខ្ពស់លើការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដោយសហការផ្ទាល់ជាមួយកសិករ និងអ្នកផលិតក្នុងស្រុក ពីព្រោះម៉ាកយីហោដែលហៅខ្លួនឯងថាជា «ម៉ាកយីហោខ្មែរ» គួរតែវិនិយោគលើប្រទេសខ្លួនផ្ទាល់។ អ្វីគ្រប់យ៉ាងដែលដាក់នៅលើតុអាហាររបស់អ្នកគ្រប់គ្នា សុទ្ធតែកើតចេញពីយើងគ្រប់គ្នាដែរជាប្រជាជនខ្មែរ។

ពិធីសម្ពោធ ធីភីស៊ី ភីហ្សា — The Pizza Cambodia នៅផ្សារទំនើប ជីបម៉ុង ២៧១

ធីភីស៊ី ភីហ្សា — The Pizza Cambodia បានរៀបចំសន្និសីទសារព័ត៍មាន និងអញ្ជើញភ្ញៀវកិត្តិយសដើម្បីអបអរសាទរក្នុងការបើកដំណើរការ ធីភីស៊ី ភីហ្សា — The Pizza Cambodia នៅសាខាផ្សារទំនើប ជីបម៉ុង មេហ្គាម៉ល ២៧១។ លោក ទេព វិរៈ នាយកគ្រប់គ្រងនៃធីភីស៊ី ភីហ្សាបានបង្ហាញពីអត្តសញ្ញាណរបស់ម៉ាកយីហោ និងទិសដៅដែលក្រុមហ៊ុនកំពុងឆ្ពោះទៅមុខ។ ក្នុងឱកាសនោះដែរ ភីហ្សារសជាតិបែបខ្មែរ ដែលជាការច្នៃប្រឌិតថ្មីត្រូវបានដាក់បង្ហាញជាលើកដំបូង នេះជាការបង្ហាញឱ្យឃើញដំបូងគេបង្អស់នូវអ្វីដែល ធីភីស៊ី ភីហ្សា — The Pizza Cambodia ចង់មានន័យថា មឺនុយដែលធ្វើឡើងសម្រាប់កម្ពុជា។

លោក ទេព វិរៈ (Tep Virak) នាយកគ្រប់គ្រងនៃធីភីស៊ី ភីហ្សា បានមានប្រសាសន៍ថា៖

«ខ្ញុំធំដឹងក្តីនៅទីនេះ ខ្ញុំដឹងថាប្រជាជនយើងចង់បានអ្វី នៅពេលពួកគាត់អង្គុយញ៉ាំអាហារ នោះគឺភាពកក់ក្តៅ គុណភាព និងអារម្មណ៍ដែលថាមាននរណាម្នាក់បានយកចិត្តទុកដាក់ពីពួកគាត់ ដូច្នេះការបង្កើត ធីភីស៊ី ភីហ្សា — The Pizza Cambodia ឡើង គឺដើម្បីសម្រេចឱ្យបាននូវចំណុចដែលប្រជាជនយើងចង់បាន»។

កម្លាំងសហការពីដៃគូយុទ្ធសាស្ត្រ

ការបើកដំណើរការហាងចំនួន ១១ ទីតាំងក្នុងថ្ងៃតែមួយ មិនមែនត្រឹមតែទាមទារនូវកម្លាំងក្រុមការងារផ្ទាល់នោះទេ ប៉ុន្តែវាទាមទារនូវការចូលរួមពីដែគូរដែលជឿជាក់លើអ្វីដែលពួកយើងកំពុងកសាង។

ធីភីស៊ី ភីហ្សា — The Pizza Cambodia មានដៃគូសហការដ៏ល្អដែលបានសហការគ្នាតាំងពីពេលចាប់ផ្តើម ហើយដៃគូទាំងនោះរួមមាន៖ ធនាគារ អេស៊ីលីដា (Acleda Bank) សែលកាត (Cellcard) ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ក្រុមហ៊ុន កូកា-កូឡា (Coca-Cola), EAC, HMC Broiler និង M’s Pig។ បើទោះបីជាក្រុមហ៊ុននីមួយៗដំណើរការក្នុងវិស័យផ្សេងៗគ្នាក៏ដោយ ប៉ុន្តែដៃគូនីមួយៗបាននាំមកនូវភាពសំខាន់រៀងៗខ្លួនដើម្បីអោយមានថ្ងៃនេះ។ ការរួមគ្នានេះបានឆ្លុះបញ្ចាំងពីចំណុចសំខាន់មួយថា៖ នៅពេលដែលកម្ពុជាបង្កើតអ្វីមួយដោយផ្ទាល់ គួរតែទទួលបានការគាំទ្រពីសហគមន៍ផ្ទាល់ត្រឡប់មកវិញ

វត្តមានរបស់ពួកគេមិនមែនគ្រាន់តែជាការផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ ប៉ុន្តែវាជាការចែករំលែកជំនឿចិត្តរួមគ្នាថា ម៉ាកយីហោដែលចាក់ឫសនៅក្នុងប្រទេសកម្ពុជា ប្តេជ្ញាចិត្តចំពោះប្រជាជន និងផលិតផលក្នុងស្រុក គឺពិតជាសមស្របបំផុតក្នុងការមានវត្តមាននៅទីនេះ។

ជំហានបន្ទាប់ទៅថ្ងៃអនាគត

បច្ចុប្បន្នហាង ធីភីស៊ី ភីហ្សា — The Pizza Cambodia បាននិងកំពុងបើកទ្វារស្វាគមន៍អតិថិជននៅទូទាំងរាជធានីភ្នំពេញ។ ទីតាំងបន្ថែមទៀតនឹងត្រូវដាក់ឱ្យដំណើរការនៅចុងខែឧសភានេះ ហើយគម្រោងពង្រីកសាខាទៅតាមបណ្តាខេត្តនានាក៏កំពុងតែដំណើរការផងដែរ ដើម្បីឈានទៅដល់ទីក្រុងកាន់តែច្រើន សហគមន៍កាន់តែច្រើន និងតុអាហារកាន់តែច្រើនសម្រាប់ជួបជុំគ្នា។

ពិធីអបអរសាទរជាផ្លូវការ នឹងត្រូវធ្វើឡើងនាពេលខាងមុខ ដែលនឹងធំជាងនេះ និងមានមនុស្សចូលរួមច្រើនជាងនេះ នៅពេលដែល ធីភីស៊ី ភីហ្សា — The Pizza Cambodia មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ដែលជាអ្នកបង្កើតឡើងផ្ទាល់ ហើយនៅពេលថ្ងៃនោះមកដល់ វានឹងក្លាយជាសមិទ្ធផលដែលទទួលបានដោយមោទនភាព។

សម្រាប់ពេលនេះ ទ្វារហាងរបស់យើងត្រូវបានបើកហើយ។ សូមអញ្ជើញចូលមក អង្គុយពិសា និងស្វែងយល់ពីអត្ថន័យពិតប្រាកដនៃភីហ្សាដែលធ្វើឡើងសម្រាប់អ្នក។

ស្វែងរកហាង ធីភីស៊ី ភីហ្សា — The Pizza Cambodia ដែលនៅជិតលោកអ្នកបំផុតក្នុងរាជធានីភ្នំពេញ
• ទំនាក់ទំនងកម្ម៉ង់ភ្លាមៗ៖ 023-880-880
• បើកដំណើរការរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ១០:០០ ព្រឹក ដល់ ១០:០០ យប់
ភីហ្សា ដែលអ្នកចូលចិត្ត