ធីភីស៊ី ភីហ្សា ណែនាំ “ភីហ្សា ហតដក បេកខិនរ៉ូល” ថ្មី ដើម្បីអបអរសាទររសជាតិស្រុក និងការសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុក

ធីភីស៊ី ភីហ្សា – ភីហ្សាកម្ពុជា(TPC Pizza – The Pizza Cambodia) មានមោទនភាពយ៉ាងខ្លាំងក្នុងការណែនាំនូវផលិតផលថ្មីចុងក្រោយបង្អស់របស់ខ្លួន គឺ “ភីហ្សា ហតដក បេកខិនរ៉ូល” ដែលនាំយកនូវបទពិសោធន៍រសជាតិថ្មីប្លែក និងគួរឲ្យទាក់ទាញ ជូនដល់បងប្អូនចូលចិត្ត ភីហ្សានៅទូទាំងប្រទេសកម្ពុជា។

ភីហ្សាថ្មីនេះ ត្រូវបានរួមបញ្ចូលគ្នារវាងហតដក និងសាច់បេកខិនឈ្ងុយឆ្ញាញ់ រមូរចូលទៅក្នុងគែមភីហ្សា ព្រមទាំងបន្ថែមនូវទឹកសស សាឡាដគ្រីម (Salad Cream Sauce) រូបមន្តពិសេសរបស់ ធីភីស៊ី ភីហ្សា – ភីហ្សាកម្ពុជា ដើម្បីឲ្យរសជាតិកាន់តែឆ្ងាញ់ពេញចិត្ត។ អតិថិជនអាចជ្រើសរើសភីហ្សាថ្មីនេះ ជាមួយរសជាតិ (Toppings) ជាច្រើនជម្រើស ក៏ដូចជាភីហ្សាដែលពេញនិយមដូចជា គ្រឿងសមុទ្រ ត្រូពិច (Tropical Seafood), ស៊ុបភើ ឌីឡាក់ស៍ (Super Deluxe), និង ការីសាច់មាន់ (Red Curry) ជាដើម។

លើសពីការបង្កើតនូវភីហ្សាថ្មី ការដាក់លក់ផលិតផលនេះបានស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ធីភីស៊ី ភីហ្សា – ភីហ្សាកម្ពុជា ក្នុងការបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុក និងការប្រើប្រាស់គ្រឿងផ្សំផលិផលខ្មែរ។ តាមរយៈកិច្ចសហការជាមួយដៃគូក្នុងស្រុកដែលគួរឱ្យទុកចិត្ត ធីភីស៊ី ភីហ្សា – ភីហ្សាកម្ពុជា មានគោលបំណងចូលរួមលើកស្ទួយ និងគាំទ្រអាជីវកម្មក្នុងស្រុក ព្រមទាំងបន្តនាំយកនូវផលិតផលមានគុណភាពខ្ពស់ និងបទពិសោធន៍នៃការបរិភោគអាហារដ៏រីករាយជូនដល់អតិថិជន។

សម្រាប់ផលិតផលថ្មី​“ភីហ្សា ហតដក បេកខិនរ៉ូល” មានលក់ហើយនៅគ្រប់សាខា ធីភីស៊ី ភីហ្សា ទូទាំងប្រទេស ដែលផ្តល់ជូនអតិថិជននូវជម្រើសថ្មីក្នុងការរីករាយជាមួយភីហ្សាដែលអ្នកចូលចិត្ត ព្រមទាំងបានចូលរួមអបអរសាទរនូវគុណភាព និងសក្ដានុពលនៃគ្រឿងផ្សំផលិតផលក្នុងស្រុករបស់ប្រទេសកម្ពុជាផងដែរ។