កិច្ចការពីក្រោយឆាក នៃការបង្កើតឡើង របស់ TPC Pizza – The Pizza Cambodia – ដែលជាម៉ាកភីហ្សាកូនខ្មែរ 100%

TPC Pizza – ធីភីស៊ីភីហ្សា មិនមែនកើតឡើងត្រឹមតែមួយយប់នោះទេ។ នៅពីក្រោយឈ្មោះ អត្តសញ្ញាណ និងគ្រប់សាខាទាំងអស់ដែលយើងបានបង្កើតឡើងនៅទូទាំងប្រទេសកម្ពុជា គឺកើតចេញពីការខិតខំប្រឹងប្រែងអស់រយៈពេលជាងពីរទសវត្សរ៍ ព្រមទាំងក្រុមការងារ ស្តង់ដារ និងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីអ្វីដែលប្រជាជនកម្ពុជាចង់បាននៅលើតុអាហារ។
នៅក្នុងកិច្ចសន្ទនានេះជាមួយ Business Cambodia លោក ទេព វិរៈ ជានាយកគ្រប់គ្រងរបស់យើងនឹងបង្ហាញជូននូវអ្វីៗគ្រប់យ៉ាង។ ទាំងម៉ាកយីហោ ក្រុមការងារ និងការគិតគូរនៅពីក្រោយរាល់ការសម្រេចចិត្តនីមួយៗ។ រាល់ចម្ងល់នានារបស់ប្រជាជនកម្ពុជា និងការបកស្រាយយ៉ាងច្បាស់ៗ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖